khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពលោកជំទាវមហាឧបាសិកា អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ភ្លើងបូជាសពលោកជំទាវមហាឧបាសិកា អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអ្នកមុខអ្នកការ និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។
    ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការអញ្ជើញពីក្រុមគ្រួសារសព និងនិមន្តព្រះសង្ឃធ្វើពិធីអង្គស្វាធ្យាយ ព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងឯកឧត្តម សៅ ដារ៉ាវុធ តំណាងក្រុមគ្រួសារសពអាននូវវិយោគកថា និងជីវប្រវត្តិរបស់លោកជំទាវមហាឧបាសិកា អ៊ូ វាសនា ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
    បន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញផ្តល់ភ្លើងបូជាសពលោកជំទាវមហាឧបាសិកា អ៊ូ វាសនា រួចមក ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ។
    សូមជម្រាបថាលោកជំទាវមហាឧបាសិកា អ៊ូ វាសនា បានទទួលមរណភាព កាលពីវេលាម៉ោង០០:៣៥នាទីទៀបភ្លឺ ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយជរាពាធ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សារឺទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា